ព័ត៌មានជាតិ

គ ប ម ៖ កម្ពុជាជាប្រទេសសម្បូរបែប តែនាំចូលគ្មានសល់អ្វី

ភ្នំពេញ ៖ បើនិយាយពីធនធានធម្មជាតិ មិនថាលើកដី ក្នុងដី លើទឹក ក្នុងទឹក នោះទេ កម្ពុជា សម្បូរបែបសម្បូរយ៉ាង មិនចាញ់បរទេសឡើយ ប៉ុន្តែកម្ពុជានាំចូល របស់ប្រើប្រាស់ ស្ទើរគ្មានសល់អ្វីឡើយ សូម្បីឈើចាក់ធ្មេញ ក៏កម្ពុជាពុំទាន់មានលទ្ធភាពផលិត ដោយខ្លួនឯងដែរ។ នេះបើតាមការអត្ថបទ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម)។

ប្រទេសសម្បូរសមុទ្រទឹកប្រៃ និងសម្បូរពន្លឺថ្ងៃតែនាំអំបិលចូល។ ប្រទេសសម្បូរបឹងស្ទឹងទន្លេ តែនាំត្រីចូល។

ប្រទេសសម្បូរទឹក សម្បូរដី តែនាំស្លឹកគ្រៃចូល។ ប្រទេសសម្បូរឫស្សី សម្បូរឈើ តែនាំតុ ទូ កៅអី ចង្កឹះ និងឈើចាក់ធ្មេញចូល។ ប្រទេសសម្បូរជ័រកៅស៊ូ តែនាំសំបកកង់ចូល។ ប្រទេសសម្បូរទឹកដីអំណោយផល ដល់ការដាំកប្បាសក្រចៅ តែនាំក្រណាត់ និងបាវចូល។ ប្រទេសសម្បូរចម្ការស្វាយចន្ទី តែនាំគ្រាប់ចន្ទីចូល។ល។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើនយោបាយ ដោយឈរលើគុណតម្លៃសាមគ្គី យុត្តិធម៌ អហិង្សា សេរីភាព និងសុចរិតភាព ហើយគោលបំណងវែងឆ្ងាយ គឺចង់ឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស រស់នៅប្រកបដោយជីវភាពថ្លៃថ្នូរ និងប្រទេសជាតិ មានអធិបតេយ្យភាពពេញលេញ ៕

To Top