ភ្នំពេញ៖ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារ លិខិតរំលែកព្រះមរណទុក្ខ ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការ យាងសោយទិវង្គតនៃសម្តេច រាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់។នេះ បេីយោងតាមAKP។
លោក ស៊ីជីនភីង បានថែ្លងក្នុងសារលិខិតរំលែកទុក្ខថា៖ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹង សោយទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ខ្ញុំមានក្តីក្រៀមក្រមបំផុត។
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាមិត្តចាស់របស់ប្រជាជនចិន ហើយបានចូលរួមចំណែកយ៉ាងសកម្មដល់ ការជំរុញទំនាក់ទំនងមិត្តភាពរវាង ចិននិងកម្ពុជា។
 ខ្ញុំសូមសម្តែងសមានទុក្ខយ៉ាង ជ្រាលជ្រៅចំពោះការ សោយទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះ ចំពោះទ្រង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់៕
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									