ព័ត៌មានជាតិ

ខួប៩ឆ្នាំ សោកនាដកម្មធ្វើឲ្យមនុស្សស្លាប់ ៣៥០នាក់ ដោយរត់ជាន់គ្នា លើស្ពានកោះពេជ្រ

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាគម្រប់ខួង៩ឆ្នាំ(២២ វិច្ឆិកា ២០១០-២២ វិច្ឆិកា ២០១៩) នៃសោកនាដកម្មមួយ បានកើតឡើងពីការរត់ជាន់គ្នា នៅលើស្ពានកោះពេជ្រ ចំថ្ងៃអុំទូកទី៣ ដែលបណ្តាលឲ្យមនុស្សស្លាប់ ៣៥០នាក់ ។

ព្រឹត្តិការណ៍នាពេលនោះ កើតឡើងចំថ្ងៃអុំទូកទី៣ ដោយមានមនុស្សជាច្រើននាក់ បានស្ទះជាប់គ្នា នៅលើស្ពានពេជ្ររាប់ម៉ោង ទម្រាំជួយទាញចេញបានមកវិញ ។ ជាលទ្ធផលបណ្តាលឲ្យមនុស្ស ៣៥០នាក់បាត់បង់ជីវិត និងជាង៧០០នាក់ទៀតបានរងរបួស ៕

To Top