ភ្នំពេញ៖ លោក MORI Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះ បានអញ្ជើញមកទស្សនកិច្ច នៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជួបសំណេះសំណាលជាមួយ លោក សយ សុភាព ផងដែរ។
ឆ្លៀតក្នុងឱកាស ជួបសំណេះសំណាលនេះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានគោរពអញ្ជើញ លោក លោក MORI Nobuo ចូលរួមអបអរសាទរខួប១៣ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៩ ខាងមុខផងដែរ៕