ព័ត៌មានជាតិ

មហាជនអាចចូលរួម ដង្ហែថ្វាយព្រះរាជដំណើរ សម្តេចរាជបុត្រី បុប្ផាទេវី លើកចុងក្រោយថ្ងៃ២៥ វិច្ឆិកា

ភ្នំពេញ ៖ មហាជនទាំងអស់ អាចអញ្ជើញចូលរួមដង្ហែ ដើម្បីថ្វាយព្រះដំណើរ ជាលើកចុងក្រោយ ក្នុងក្បួនមហាជន ឬឈរតាមបណ្តោយផ្លូវ ដែលគណៈកម្មាធិការបុណ្យជាតិ រៀបចំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge ។

កម្មវីធីដង្ហែព្រះសព ឆ្ពោះទៅព្រះមេរុ ដើម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង ខាងមុខវត្តបទុមវតី នឹងប្រព្រឹត្តទៅ នៅម៉ោងព្រឹកថ្ងៃ២៥ វិច្ឆិកា ។

ហ្វេសប៊ុក Royal du Cambodge បន្តថា ព្រះញាតិវង្សនៃព្រះសព ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមហាជនទាំងអស់ ដែលមានបំណង ចង់មកថ្វាយការគោរព និងថ្វាយព្រះកុសល ថ្វាយព្រះសពរបស់ព្រះអង្គ នាវត្តបទុមវតីរាជវរារាម ៕

To Top