នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ សរសើរពលរដ្ឋ-សមត្ថកិច្ច ដែលនាំគ្នាទប់ស្កាត់ ឧបាយកលទណ្ឌិត សម រង្ស៊ី

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះ ប្រជាពលរដ្ឋសមត្ថកិច្ច ដែលខិតខំទប់ស្កាត់ ធ្វើឲ្យបរាជ័យ នូវឧបាយកល ដ៏ពិសពុល របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលបាន ប្រមាថព្រះមហាក្សត្រ និងប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់។

ក្រុមឧទ្ទាម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩បានកំណត់ចូលស្រុក ដើម្បីអនុវត្តផែនការ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម នៅកម្ពុជា ក៏ប៉ុន្តែផែនការនេះ ទទួលបរាជ័យទាំងស្រុង។

ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះ ថ្នាក់ចរាចរណ៍លើកទី១៤ នៅថ្ងៃទី២៤ វិច្ឆិកា សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “សូមថ្លែងការកោតសរសើរចំពោះ បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនលើសលប់ ដែលបានចូលរួម ជាមួយសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ធ្វើការទប់ស្កាត់ និងធ្វើឲ្យបរាជ័យ នៅឧបាយកលដ៏ពិសពុល របស់ពួកក្បត់ដឹកនាំ ដោយទណ្ឌិត សម រង្ស៊ី និងបក្សពួក ដែលបានប្រមាថ ព្រះមហាក្សត្រជាទីសក្ការៈ និងប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នាពេលថ្មីៗនេះ”។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចអះអាងថា រាជរដ្ឋាភិបាលបន្តរក្សា បានរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើ គ្រប់វិស័យជូនប្រទេសជាតិ និង បង្កលក្ខណៈដល់ការជំរុញ កំណើនសេដ្ឋកិច្ចជាតិ បន្តលើក កម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋ និងសកម្មភាពធុរកិច្ចគ្រប់ផ្នែកឲ្យ កាន់តែមានភាពប្រសើរឡើង៕

ដោយ អេង ប៊ូឆេង

To Top