ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ​បញ្ចេញ​ថវិកា​រដ្ឋ​ ៣០លានដុល្លារ ​ធ្វើទំនើបកម្ម មន្ទីរពេទ្យកាលម៉ែត ឱ្យក្លាយទៅជា មន្ទីរពេទ្យបង្អែក របស់ជាតិ

ភ្នំពេញ​: សម្ដេច​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​បញ្ចេញ​ថវិកា​រដ្ឋ​ចំនួន​៣០លានដុល្លារដេីម្បី ធ្វេីទំនើបកម្មមន្ទីរពេទ្យកាលម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិតាមរយ:ការបន្តកសាង អាគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យសាងសង់បាន១៧ភាគរយ រួចមកហើយ ក្នុងតម្លៃ៣៩លាន​ ៧សែនដុល្លារខណ:គិតត្រឹម​ល្ងាច​នេះ មាន​សប្បុរសជន​ចូល​រួម​ជាថវិកា​បាន៥៣លានដុល្លារ​ហេីយ។

សម្ដេច​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា ​បានសរសេរ​លេីបណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ នៅថ្ងៃទី​២៤វិច្ឆិកា​នេះថា​”បីថ្ងៃរួចមកហើយដែលខ្ញុំ មកកំដរម្តាយក្មេកខ្ញុំ នៅមន្ទីរពេទ្យកាលម៉ែតដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាល ជូនប្រជាជនប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាល ខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អាគារថ្មីនិងទិញសម្ភារៈ សម្រាប់បំពាក់ទាំងអាគារថ្មី និងអាគារដែលមានរួចមកហើយ។ ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាង

អាគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យ បានសាងសង់បាន១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន​ ៧សែនដុល្លារ។ សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអាគារថ្មីនិងអាគារចាស់ខ្ញុំបានចលនាសប្បុរសជនចូលរួម ជួយដល់ជិវិតមនុស្ស បានថវិកា ចំនួន៥៣លានដុល្លារគិតត្រឹមម៉ោង៤ល្ងាច​ ថ្ងៃ២៤​ វិច្ឆិកា២០១៩នេះដែលសង្ឃឹមថានឹងមានសប្បុរសជនចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែក របស់ជាតិកម្ពុជាយើង”។ 

សម្ដេច​តេជោ​សរសេរ​បន្ថែម​ថា​”ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូល តាមការអំពាវនាវ របស់ខ្ញុំតាមពាក្យស្លោក (បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស)។ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះវេជ្ចបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារ ប្រកបដោយការទទួលខុសត្រូវនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។

បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួតអស់ចិត្តដែរព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះសមម្តាយក្មេកខ្ញុំបានលាចាកលោកនេះតាំងពីថ្ងៃម្សិលមិញមកម្លេះព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំតែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត​”៕

To Top