នយោបាយ

លោក កឹម សុខាបញ្ជាក់ថា គ្មានបំណងចាកចេញពីប្រទេស កំណើតឡើយ

ភ្នំពេញ ៖ តាមរយៈមនុស្សជំនិត លោក កឹម សុខា ដែលទើបតែត្រូវបានត្រូវបន្ថយបន្ធូរលក្ខខណ្ឌផ្លូវច្បាប់កាលពីពេលថ្មីៗនេះហើយមានសិទ្ធិ ជួបមន្រ្តីទូតជា បន្តបន្ទាប់ បានលើកឡើងថា លោកគ្មានបំណងចាកចេញពីប្រទេសកំណើតឡើយ។

លោក មុត ចន្ថា បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានដកស្រងសំដីលោក កឹម សុខា ថា លោកនឹងមិនធ្វើអ្វី បង្កឲ្យមានចលាចលនិងភាពវឹកវរដល់ ជាតិដែលខ្លួនកំពុងរស់នៅក្រោមដំបូលដែរនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

លោកថា “លោកប្រធាន កឹម សុខា និយាយថា ខ្ញុំមិនដែលនឹកចង់ ឬពុំដែលមានបំណងចាក ចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ ព្រោះខ្ញុំបានជ្រើសរើសយកប្រទេសរបស់ ខ្ញុំជាដំបូលតែមួយដែលខ្ញុំត្រូវរស់នៅ និងជាមូលដ្ឋាននៃជីវភាព នយោបាយរបស់ខ្ញុំ” ៕

To Top