ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ប្រជុំផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋស្តុកទឹក បង្ការសម្រាប់ប្រើ ប្រាស់ពេលជួបគ្រោះរាំងស្ងួត

កំពង់ចាម ÷ អាជ្ញាធរខេត្តកំពង់ចាមក្រោម អធិបតីភាពលោក អ៊ុន ចាន់ដា អភិបាល ខេត្ត និងលោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹក ថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅសាលា ខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំផ្សព្វ ផ្សាយ ដើម្បីបញ្ជ្រាបព័ត៌មានដល់ប្រជាព លរដ្ឋ ឲ្យរៀបចំស្តុបទឹកដើម្បីត្រៀមបង្ការ សម្រាប់ប្រើប្រាស់ នឹងធ្វើកសិកម្ម ពេលជួបគ្រោះរាំងស្ងួត។

បើតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធន ធានទឹក និងឧតុនិយមខេត្តកំពង់ចាមឲ្យដឹងថា នាពេលថ្មីៗ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរធនធានទឹកបានអន្តរាគ មន៍បូមទឹកជួយសង្គ្រោះស្រូវវស្សាចំនួន ១.២៣១ហិចតា នៅឃុំសំរោង ស្រុកព្រៃឈរ និងនៅឃុំព្រែករំដេង ស្រុកស្រី សន្ធរ ។ ជាក់ស្តែង ដើម្បីឲ្យយន្តការនេះ មាននិរន្តរភាព ហើយដំណើរការបានជោគជ័យ និងមានប្រសិទ្ធភាពលើការប្រើប្រាស់ទឹកសម្រាប់ដំណាក់កាល អន្តរកា លនេះ រហូតដល់មានភ្លៀងធ្លាក់គ្រប់គ្រាន់ល្អប្រសើរឡើងវិញ។ លោកបន្តថា ថ្វីត្បិត តែកម្រិតទឹកជំនន់ទន្លេមេគង្គឆ្នាំនេះមានកំពស់ ១៥,៧៥ម៉ែត្រ ហើយដែលកំពស់នេះមានកម្រិតខ្ពស់ជាងឆ្នាំមុនៗពិតមែន ប៉ុន្តែបរិមាណទឹកនៅក្នុងអាងស្តុកទឹកដូចជា ទំនប់ស្តុកទឹក បឹង ត្រពាំង អូរ ទាំងនោះ មិនលើសពីឆ្នាំមុនៗ ឡើយ ។

ដោយឡែក អាងស្តុកទឹកមួយចំនួននៅស្រុកបាធាយឆ្នាំនេះ ទឹកទន្លេពុំបានហូរ ចូលបំពេញគ្រប់គ្រាន់ទេ ព្រោះផ្លូវត្រូវបានលើកខ្ពស់ដែលជាមូលហេតុធ្វើឲ្យទឹកទន្លេមិនអាចហូវចាក់បំពេញអាងបាន ។

ក្នុងឱកាសនោះដែរអភិបាលខេត្តកំពង់ ចាម លោកអ៊ុន ចាន់ដា បានមានប្រសា សន៍ថា អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ដែលបានចូលរួមប្រជុំ ត្រូវប្រមូ លទិន្នន័យទាំងនេះ ដើម្បីយកទៅផ្សព្វ ផ្សាយបន្តដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ដើម្បីឲ្យពួកគាត់ត្រៀមបង្ការនិងសន្សំសំ ចៃទឹកទុក ត្រៀមបង្ការ សម្រាប់ប្រើប្រាស់នៅពេលជួបគ្រោះរាំងស្ងួតមកដល់ លើសពីនេះ នៅតំបន់ដែលធ្វើស្រែប្រាំង សុំឲ្យពួកគាត់ធ្វើតែម្តងបានហើយ ដើម្បីសន្សំទឹកទុក បង្ហូរជួយដល់ទីកន្លែងផ្សេង ទៀតដែលប្រឈមនិងការខ្វះទឹកនេះផងដែរ ។

រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុ និយមលោកថោ ជេដ្ឋា បានថ្លែងឲ្យដឹងដែរថា នៅឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាយើង នឹងបណ្ដាប្រទេសក្នុងតំបន់នឹងទទួលរងឥទ្ធិពល យ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ ( El Nino ) នៅបានបង្កឲ្យមានកត្តាអវិជ្ជមាន ជាច្រើន ដូចជាធាតុអា កាស មានសភាពក្តៅហួតហែងខ្លាំង រដូវវ ស្សាមកដល់មានសភាព យឺតយ៉ាវ ដែលអាចធ្វើឱ្យមានការខ្វះទឹកប្រើប្រាស់ ។

លោកបន្តថា ព័ត៌មានគឺជាកត្តាសំខាន់សម្រាប់ជីវិតមនុស្សប្រចាំថ្ងៃ ដូច្នេះ អាជ្ញា ធរនៅតាមមូលដ្ឋាន ក្រោយពីទទួលបានទិន្នន័យដំណឹងសំខាន់ផ្សេងៗក្រោយ ពេលប្រជុំ ត្រូវតែប្រញាប់បញ្ជូនព័ត៌មាននោះទៅកាន់ប្រជាពលរដ្ឋភ្លាមៗ នឹងធ្វើការពន្យល់ពួកគាត់ឲ្យបានយល់ ដើម្បី ឲ្យពួកគាត់ជួយមានវិធានការ ដើម្បីបង្ការ នៅពេលជួបនូវបញ្ហាប្រឈមទាំងនោះផងដែរ ។

To Top