ភ្នំពេញ ៖ លោក អភិបាលរង ខេត្ត ព្រះសីហនុ បានលើកឡើងថា នៅ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាល កម្ពុជា និង រដ្ឋាភិបាល ចិន នឹង បើក កិច្ចប្រជុំ ចរចា ស្តីពី កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ។ កិច្ចប្រជុំ ចរចា នេះ ដើម្បី បើកចំហ ឱ្យ កាន់តែ ទូលាយ ក្នុង ការធ្វើ ពាណិជ្ជកម្ម កាន់តែ ប្រសើរ ថែមទៀត រវាង កម្ពុជា – ចិន និង សំរេច ជោគជ័យ ក្នុង រយៈពេល ដ៏ ខ្លី ។
លោក អភិបាលរង ខេត្ត ព្រះសីហនុ លោក លៀម សុ ដា បានលើកឡើង ក្នុង ពិធី សន្និសីទ សហគ្រិន ពាណិជ្ជកម្ម ជនជាតិ ចិន ខេត្ត ព្រះសីហនុ កាលពី ល្ងាច ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថា ” កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី នេះ នឹង ផ្តល់ឱកាស និង លំហូ ទីផ្សារ កាន់តែច្រើន ដល់ កម្ពុជា បន្ថែម លើ អ្វីដែល សម្រេចបាន តាមរ យៈ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី រវាង អាស៊ាន និង ចិន ។ រដ្ឋបាលខេត្ត ព្រះសីហនុ លើកទឹកចិត្ត និង បន្ត គាំទ្រ ដល់ វិនិយោគិន ចិន នៅ ខេត្ត ព្រះសីហនុ ដើម្បី លើកកម្ពស់ កំណើនសេដ្ឋកិច្ច និង បង្កើត ការងារ ជូន ប្រជាពលរដ្ឋ ជាពិសេស យុវជន” ។
លោកបានបន្តថា ” ការជួបជុំ សមាគម ពាណិជ្ជកម្ម ជនជាតិ ចិន នៅ កម្ពុជា ប្រចាំខេត្ត ព្រះសីហនុ នេះ ជា ឱកាស ដ៏ ល្អ ក្នុងការ ផ្លាស់ប្តូរ ព័ត៌មាន មតិយោបល់ បទ ពិសោធន៍ និង ពិភាក្សា រក ដំណោះស្រាយ ល្អៗ ក្នុង ការធ្វើ ពាណិជ្ជកម្ម ក្នុង ខេត្ត ព្រះសីហនុ និង បង្កើតជា បណ្តាញ និង ពង្រឹងពង្រីក ចំណង ទំនាក់ទំនង ក្នុង ធ្វើ អាជីវកម្ម ។
លោក អភិបាលខេត្ត ព្រះសីហនុ បាន ជម្រាបជូន វិនិយោគិន ចិន ថា ៖ ខេត្ត ព្រះសីហនុ ជា តំបន់ ប៉ូល អភិវឌ្ឍ ជាតិ មួយ ដ៏ សំខាន់ នៅ តំបន់ឆ្នេរ សមុទ្រ កម្ពុជា និង ជា ខេត្ត ដែលមាន សក្តានុពល សេដ្ឋកិច្ច ខ្ពស់ ក្នុងការ ទាក់ទាញ វិនិយោគិន និង ភ្ញៀវទេសចរ ជាមួយនឹង ការកម្សាន្ត តាម ឆ្នេរសមុទ្រ និង កោះ ដ៏ ស្រស់ស្អាត កំពង់ផែ អន្តរជាតិ អាកាសយានដ្ឋាន អន្តជាតិ និង ធនធានធម្មជាតិ ដ៏ សំបូរបែប ។ ទន្ទឹមនឹងនេះ លោក ក៏បាន ស្វាគមន៍ និង អំពាវនាវ ដល់ អ្នកវិនិយោគ ទុន ចិន មក បណ្តាក់ទុន កាន់តែច្រើន នៅ កម្ពុជា ជាពិសេស នៅ ខេត្ត ព្រះសីហនុ ។ លោក លាំង ឈី លាំង ប្រធាន សមាគម ពាណិជ្ជកម្ម ជនជាតិ ចិន នៅ កម្ពុជា ប្រចាំខេត្ត ព្រះសីហនុ បាន មានប្រសាសន៍ថា ៖ ដោយ ឈរលើ កិច្ចសហប្រតិបត្តិការ ផ្លូវ មួយ ខ្សែក្រវាត់ មួយ និង ទំនាក់ទំនង ជិតស្និទ្ធ រវាង ប្រទេស ទាំងពីរ នឹង ជួយ ឱ្យ ខេត្ត ព្រះសីហនុ ទទួលបាន ការ អភិវឌ្ឍ និង រីកចម្រើន រុងរឿង ។
លោក បាន គូសបញ្ជាក់ថា ៖ សមាគម ពាណិជ្ជកម្ម ជនជាតិ ចិន នឹង ខិតខំ ទាក់ទាញ វិនិយោគិន ចិន មក វិនិយោគ នៅ ខេត្ត ព្រះសីហនុ ឱ្យ កាន់តែច្រើន ដើម្បី អភិវឌ្ឍ និង ជំរុញ សេដ្ឋកិច្ច ខេត្ត ឆ្នេរសមុទ្រ នេះ ។
លោក ជា សឿន អនុប្រធាន អចិន្ត្រៃយ៍ នៃ សមាគម សម្ព័ន្ធ ខ្មែរ ចិន នៅ កម្ពុជា បាន មានប្រសាសន៍ ផងដែរ ថា ” ជំនួប សហគ្រិន ពាណិជ្ជកម្ម ជនជាតិ ចិន ខេត្ត ព្រះសីហនុ នេះ គឺជា ឱកាស មួយ បានទទួល ការពិភាក្សា ការផ្លាស់ប្តូរ គំនិត យោបល់ ការចាប់ ដៃគូ ពាណិជ្ជកម្ម រវាង អ្នក បណ្តាក់ទុន ចិន” ។ លោក រីករាយ និង ស្វា គម ចំពោះ វត្តមាន វិនិយោគិន ចិន នៅ ខេត្ត ព្រះសីហនុ និង រំពឹងថា ទីក្រុង ឆ្នេរសមុទ្រ ដ៏ ស្រស់ស្អាត មួយ នេះ នឹង ក្លាយជា ទីក្រុង ខ្នាត អន្តរជាតិ មួយ ដែលមាន ការអភិវឌ្ឍ ខ្ពស់ ៕