ព័ត៌មានជាតិ

សមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ចុះចែកគ្រឿងឧបភោគ បរិភោគ ដល់អ្នកជំងឺ​ កំពុងព្យាបាល នៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត២

ភ្នំពេញ៖ លោក គង់ រិទ្ធា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧)ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិក ចំនួន១៨នាក់ ចូលរួមជាមួយព្រះសង្ឃ គង់នៅវត្តស្រះត្រាច និងអាជ្ញាធរ រួមទាំងក្រុមនារីញាតិព្រះធម៌ ចុះចែកគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋ ដែលសំរាកព្យាបាលជំងឺ ចំនួន១០៣នាក់ នៅក្នុងមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត២ (ពេទ្យបង្អែកដីថ្មី) ។

សម្ភារៈដែលត្រូវប្រគល់ជូន អ្នកជំងឺក្នុងមន្ទីរពេទ្យទាំងនោះ រួមមាន រទេះជនពិការចំនួន២ អ៊ុកស៊ីសែនសង្គ្រោះ ចំនួន២ គ្រែអ្នកជំងឺចំនួន១ ធុងចម្រុះទឹកសុទ្ធចំនួន១ កង្ហាអគ្គីសនី និងអាកុយការពារភ្លើងដាច់ ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត ដូចជា មី ទឹកផ្លែឈើចំរុះ ត្រីខ ទឹកបរិសុទ្ធ ខោអនាម័យទារក ស្ករស ទឹកដោះគោ តែអូជិ និងថវិកា ក្នុងម្នាក់ៗទទួល បាន១០,០០០រៀល ៕

To Top