ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ ចូលរួមកិច្ចប្រជុំមេបញ្ជាការ កងទ័ពជើងទឹកអាស៊ាន ក្រោមប្រធានបទ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញ ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំលើកទី១៣ មេបញ្ជាការ កងទ័ពជើងទឹកអាស៊ាន ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង» ដែលប្រព្រឹត្តិទៅ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ។

គួររំលឹកថា នៅរយៈពេល១៩ឆ្នាំ ជាបន្តបន្ទាប់នេះ កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន បានបង្ហាញនូវសុពលភាព និងសមត្ថភាពដ៏មានសក្តានុពល ដែលជាភស្តុតាង នៃតួនាទីស្នូលរបស់ខ្លួន ក្នុងការរក្សាសន្តិសុខ លើសមុទ្រក្នុងតំបន់ និងពិភពលោក ។ ACNM គឺជាវេទិកាសម្រាប់កងទ័ពជើងទឹក ប្រទេសសមាជិក ធ្វើការបែងចែកទស្សនៈ នៃការថែរក្សាសុខសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់ និងលើកទឹកចិត្ត ដល់កងទ័ពជើងទឹកតូច ធំ ចូលរួមដោយស្មើសិទ្ធិ ស្មើភាព នៅគ្រប់សកម្មភាព ក្នុងកិច្ចការតំបន់ និងពិភពលោក៕

To Top