ភ្នំពេញ ៖ ទំនងជាមានបញ្ហា អន់ចិត្តជាមួយប្រពន្ធ បុរសជាប្តី បានយកស្រាបៀរមកផឹក បន្ទាប់មកក៏មានជាជម្លោះពាក្យសម្តី ជាមួយប្រពន្ធ ស្រាប់តែបង្ហូរសំាំងពីម៉ូតូ ដុតខ្លួនឯងតែសំណាងត្រូវបានគេជួយទាន់់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពី វេលា ម៉ោងប្រមាណ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ ចំណុចបន្ទប់ ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីសាច់ញាតិបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ថា អាយុ ៣០ឆ្នាំ មានមុខ របរ កម្មករ សំណង់ ។ គ្រាន់តែ ឈ្លោះប្រកែក ជាមួយ ប្រពន្ធ ប៉ុន្តែ អត់ ដឹង ថា ឈ្លោះ រឿង អ្វី ទេ លុះ មួយសន្ទុះ ក្រោយមក ក៏បាន ស្ងប់ស្ងាត់ ទៅវិញ ហើយ ស្រាប់តែ នៅ វេលា ម៉ោង កើតហេតុ ខាងលើ បុរស ជា ប្ដី បាន បង្ហូរ សាំង ចេញពី ម៉ូតូ យក ចាក់ ដុត ខ្លួនឯង បណ្ដាល ធ្វើឲ្យ ឆេះ រលួយ ខ្លួន រង របួសធ្ងន់ ហើយ ត្រូវ បាន ក្រុម គ្រួសារ ហៅ កង់ បី ដឹក យក ទៅ មន្ទីរពេទ្យ ដើម្បី សង្គ្រោះ បន្ទាន់ ៕
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									