ភ្នំពេញ ៖ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ច ប្រជុំពិភាក្សា ត្រៀមលក្ខណៈ ដើម្បីធ្វើលំហាត់សម សង្គ្រោះ គ្រោះមហន្តរាយ អចិន្ត្រៃយ៍ កម្ពុជា-វៀតណាម ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នាពេលខាងមុខ ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ៕