ព័ត៌មានជាតិ

អ្នកនាំពាក្យ រាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មាន ពីវឌ្ឍនភាពជាតិ និងបែងចែក ភាគលាភ ដោយសមធម៌

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននិងកំពុងរៀបចំ សន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌ ដែលប្រព្រឹត្ត ទៅនៅជាន់ផ្ទាល់ដី សាលប្រជុំនៃទីស្តីការ គណៈរដ្ឋមន្ត្រី ។

សន្និសីទនេះ មានទិសដៅ និងគោលបំណងពង្រឹង ការយល់ដឹងដល់ សាធារណជនស្តីពី៖ សមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបាននូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ដោយរក្សាបាននូវកំណើន សេដ្ឋកិច្ច ជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧% សម្រាបរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ កម្ពុជាសម្រេច បានគោចរជាប្រវត្តិសាស្រ្ត គឺឆ្លងកាត់ពីឋានៈប្រទេស មានចំណូលទាប ទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប ព្រមទាំងត្រូវចាត់ទុកថាជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”។ កត្តាទាំងនេះ ជាចលករជំរុញរាជរដ្ឋាភិបាល ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងការកាត់បន្ថយ ភាពក្រីក្រ ដែលមានកម្រិតពី៥០% មកនៅត្រឹម រង្វង់១០% នៃចំនួនប្រជាជនសរុប ៕

ដោយ ៖ អេង ប៊ូឆេង

To Top