ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ អរគុណវៀតណាម គាំទ្រអក្សរសម្ងាត់កម្ពុជា តាំងពីដើម

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរង នគរបាលជាតិបានថ្លែង អំណរគុណប្រទេសវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រ អក្សរសម្ងាត់កម្ពុជា តាំងពីដើមទី មក។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ។

ការថ្លែងអំណរគុណ របស់លោកនេះបានធ្វើឡើងនា រសៀលថ្ងៃទី២៧ វិច្ឆិកា ក្នុងឱកាសទទួលជួបគណៈប្រតិភូ អក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម និងការប្រគល់ និង ទទួលគ្រឿងបរិក្ខា បច្ចេកទេស អក្សរសម្ងាត់ ។

លោក ឆាយ គឹមខឿន បានថ្លែងថា វៀតណាមបានជួយ ឧបត្ថម្ភ គាំទ្រអក្សរសម្ងាត់កម្ពុជា តាំងពីដើមរៀងមក ទាំង ស្មារតី និងសម្ភារៈ បច្ចេកទេស , ការងារបណ្តុះបណ្តាល ធនធានមនុស្ស និងការចែករំលែកបទពិសោធន៍ ការងារ សន្តិសុខ សុវត្ថិភាព និងព័ត៌មានជាដើម ៕

To Top