ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានហៅក្រុមអតីត គណបក្សប្រឆាំង និងអ្នកវិភាគមួយចំនួន ដែលមានការភ័យខ្លាច និងស្រក់ទឹកភ្នែកចំពោះការបាត់បង់ ប្រពន្ធអនុគ្រោះពន្ធលើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) គឺបង្ហាញនូវទឹកភ្នែកក្រពើតែប៉ុណ្ណោះ ខណៈពួកគេកាលពីមុខ ទាមទារឲ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជា។
្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានហៅក្រុមអតីត គណបក្សប្រឆាំង និងអ្នកវិភាគមួយចំនួន ដែលមានការភ័យខ្លាច និងស្រក់ទឹកភ្នែកចំពោះការបាត់បង់ ប្រពន្ធអនុគ្រោះពន្ធលើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) គឺបង្ហាញនូវទឹកភ្នែកក្រពើតែប៉ុណ្ណោះ ខណៈពួកគេកាលពីមុខ ទាមទារឲ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជា។
សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការ ផ្អាកជាបណ្តោះអាសន្ននូវ EBA កាលពីថ្ងៃទី១៣ កុម្ភៈ មុននឹងអាចឈានទៅរកការព្យួរ នាខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវ ទៅរកភាពល្អប្រសើរគ្រប់គ្រាន់ លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពជាតិ និងការ បែងចែកភាគលាភ ប្រកបដោយសមធម៌ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន បានឲ្យដឹងថា អង្ករកម្ពុជានាំទៅសហភាអឺរ៉ុបត្រូវបង់ពន្ធ ប៉ុន្ដែការនាំចេញទៅទីផ្សារអឺរ៉ុប រឹតតែកើនឡើងថែមទៀត។
លោកមានប្រសាសន៍ថា “អ្នកដែលបំភ័យនៅក្នុងបញ្ហា EBA គួរតែទុកឱកាសហ្នឹងសម្រាប់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងតែប្រឹងប្រែង ហើយអ្នក ភ័យច្រើនជាគេ គឺរាជរដ្ឋាភិបាលទេ”។
លោកបន្ដថា “អ្នកដែលភ័យ (បក្សប្រឆាំង-អ្នកវិភាគ) ដែលចេញទស្សនតាមសារព័ត៌មាន ឬការវិភាគហ្នឹង គេហៅថា អ្នកណុងបង្ហាញនូវទឹកភ្នែកក្រពើតែប៉ុណ្ណោះ។កាលមុនអ្នក ទាំងអស់ណុងហើយប្រាប់គេកុំឲ្យទិញរបស់ខ្មែរ ឥឡូវនេះគេប្រាប់ថា ខ្មែរកុំឲ្យបាត់បង់ទៅទៀត។នោះជាក្រុមអ្នក ស្រក់ទឹកភ្នែកក្រពើទេ មិនមានអ្វីជាការចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលទេ”។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលអត់ស្រក់ទឹកភ្នែកទេ ប៉ុន្តែរៀបចំវិធានការនានា ដើម្បីជួយគាំទ្រចំណូលរបស់កម្មករ។ នាពេលកន្លងមក រាជរដ្ឋាភិបាល ក៏បានប្រាប់កម្មករ និងពលរដ្ឋខ្មែរ កុំព្រួយបារម្ភអ្វីទាំងអស់ ព្រោះនៅតែមានការធ្វើ និងមានប្រាក់បៀវត្សរ៍ បើក២អាទិត្យម្តង ជារៀងរហូត។
លោកថា រហូតមកពេលនេះ កម្ពុជាមិនទាន់បាត់ទីផ្សារអឺរ៉ុបឡើយ ហើយទោះជាយ៉ាងណា EBA នឹងបាត់ពីកម្ពុជានៅថ្ងៃណាមួយ បន្ទាប់ពីកម្ពុជាមានសេដ្ឋកិច្ចកើនឡើងឥតឈប់ឈរ៕ ដោយ អេង ប៊ូឆេង