ភ្នំពេញ៖ ក្រុមការងារនៃក្រុមហ៊ុន G.T.V.C SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនជាតិរុស្ស៊ីចំនួនពីរនាក់ ដែលរងគ្រោះលិចទូកក្ដោងនៅក្នុងសមុទ្រ ម្តុំខាងមុខកោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងពេលជិះទូកក្តោងលេងកំសាន្តក្នុងសមុទ្រ ដែលមានរលកខ្លាំងនារដូវខ្យល់ធ្លាក់នេះ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សកម្មភាពសង្គ្រោះនេះ ទទួលបានជោគជយ័ ដោយបានស្រង់យកជនរងគ្រោះ ជនជាតិរុស្ស៊ីទាំងពីរនាក់ (បុរសម្នាក់ស្ត្រីម្នាក់) នាំមកកាន់ដីគោកវិញ ដោយសុវត្ថិភាពហើយ៕