នយោបាយ

លោក ឡៅ ម៉ុងហៃ ៖ ទំនាក់ទំនងកម្ពុជា-អាមេរិក ត្រូវមានសុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្ន

ភ្នំពេញ ៖ ក្រោយពីឃើញសារឆ្លើយឆ្លងគ្នា ជាលិខិតរវាង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក ដូណាល់ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ឡៅ ម៉ុងហៃដែលជាអ្នកវិភាគពីស្ថានភាព សង្គមកម្ពុជា បានលើកឡើងថា “ទំនាក់ទំនងកម្ពុជា-អាមេរិក ៖ សុទិដ្ឋិនិយមដោយ ប្រុងប្រយ័ត្ន ចាំមើលការវិវត្ត ជាក់ស្តែង” ។

លោកលើកឡើងក្នុងហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “អាមេរិកចង់ឲ្យកម្ពុជាមានប្រជាធិបតេយ្យនិង អធិបតេយ្យភាព (មិនរណបចិន) តែខ្មែរដូចជា គ្រាន់តែចង់កសាងទំនុកចិត្តរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីចៀសវាងទណ្ឌកម្ម”។

ចំពោះករណីនេះ លោកសុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានតបទៅវិញថា សាររវាងសម្តេចតេជោ និងលោកត្រាំ បានឆ្លុះបញ្ចាំងពីទស្សន វិស័យរីកចម្រើននៃទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិង ហប្រតិបត្តិការល្អរវាងប្រទេស ទាំងពីរ។

លោកបានហៅអ្នកវិភាគសារ រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីអាមេរិកថា នេះគ្រាន់តែបន្លំមតិសាធារណៈឲ្យយល់ច្រឡំ ពីជំហរ របស់លោកដូណាល់ ត្រាំចំពោះកម្ពុជាតែប៉ុណ្ណោះ ។

លោកថា នេះគឺជាគំនិតខូច ដែលមានតែអ្នកថែមអំបិល ម្រេចបកស្រាយខុសពីគោលជំហរនិងគំនិតដើម បន្លំការយល់ឃើញ របស់ សាធារណមតិ ៕

To Top