កោះកុង: មន្ត្រីជាន់ខ្ពស់ នៃក្រសួងធនធានទឹក និងឧត្តុនិយម ស្នើឲ្យមន្ត្រីរាជការ និងមន្ត្រីនៅតាមមូលដ្ឋាន ធ្វើការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យត្រៀមលក្ខណៈស្តុបទឹក និងថែរក្សាទឹក ទុកប្រើប្រាស់ នៅរដូវរីងស្ងួត ដែលធ្វើមានការកង្វះទឹក ប្រើប្រាស់ប្រចាំគ្រួសារ ពីព្រោះបណ្តាលប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ(EI Nino) បានបង្កឲ្យមានកត្តា អវិជ្ជាមានជាច្រើន ។
ការផ្សព្វផ្សាយ ស្តីពីការចាត់វិធានការថែរក្សា ទុកបានធ្វើឡើងក្រោមអធិបតីភាពលោក គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង រួមនិងអាជ្ញាធរគ្រប់បណ្តាស្រុក មន្ត្រីរាជការគ្រប់បណ្តាអង្គភាព មេឃុំមេភូមិគ្រប់មូលដ្ឋាន ដែលនឹងរៀបចំឡើង នៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ។
លោក គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកបានថ្លែងថា ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម ការជះឥទ្ធិពលមកលើទឹកកម្ពុជា ជាពិសេសទន្លេមេគង្គការ ស្រកចុះមិនដែលមានពីមុនមកនេះជាក្តីកង្វល់ ដែលយើងមើលឃើញភាពជាក់ស្តែង និងធ្វើការព្យាករណ៍ទុក ដើម្បីការពារទុកបម្រើតម្រូវការប្រជាកសិករ របស់យើង ក៍ដូចជីវភាពប្រជាពលរដ្ឋ យើងជាទូទៅ ។
ដូច្នេះយោង តាមចរាចណែនាំដ៍ខ្ពង់ខ្ពស់ ឃើញអ្វីដែលក្រសួងធនធានទឹក ដែលបានហកឡើង នៃទឹកទន្លេមេគង្គទឹកភ្លៀងនៅរដូវវស្សាយើង បានព្យាយាមឆ្លៀតឱកាសបើកទឹកបញ្ជូល ក្នុងអាងស្តុបទឹកដែលអាចធ្វើបានទៅ តាមលទ្ធភាពរាល់អាងស្តុបទឹកធំៗ ទាំងអស់តែទឹកទាំងអស់នោះវាមិនអាច ពេញទៅតាមតម្រូវការបំរើក្នុងក្របខណ្ឌ ខ្វះទឹកហើយវាអាចធ្វើស្រែប្រាំង បានតែ១រដូវវាអាចខ្វះខាត់ទឹក នៅរដូវប្រាំងខាងមុខនេះ ហើយបរិមាណភ្លៀងតិចជាងរាល់ឆ្នាំ ដូច្នេះហើយក្រសួង សូមអនុញ្ញាតិពីបងប្អូនប្រជាពលរដ្ឋ ធ្វើស្រែប្រាំង១រដូវបានហើយ ពីព្រោះយើងកំពង់ខ្វាតទឹកក្នុងប្រើប្រាស់នាពេលខាងមុខនេះ ហើយកូនរដូវវស្សាក្នុងប្រាំង ក៍មិនមានទឹកគ្រប់គ្រាន់ដែរ ។
លោកបានបញ្ជាក់ថា ដើម្បីចាត់វិធានការថែរក្សាទឹកទុក ជាតម្រាវការសម្រាប់ប្រជាពលរដ្ឋ នាប្រាំងជារដូវខ្វះខាត់ប្រើប្រាស់ ដូច្នេះសូមឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងគ្រប់មូលដ្ឋានធ្វើការផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋ ដើម្បីថែរក្សាទឹកទុកប្រើប្រាស់ នៅពេលខ្វះទឹកប្រើប្រាស់ គឺឲ្យពួកគាត់ត្រៀមលក្ខណះទុកដូចជាជីកអណ្តូង ស្តាស្រះជីកស្រះ រៀបអាង ធុង ពាងរក្សាទឹកទុកប្រើប្រាស់ ហើយសន្សំសំចៃ ទំរាំងដល់រដូវរស្សាចូលមកដល់ វិញមានភ្លៀងធ្លាក់ ហើយការខ្វះខាតទឹក ដែលក្រសួងព្យាករណ៍ទុកនេះ មានតែ២ឬ៣ខែប៉ុណ្ណោះ ហើយអ្វីដែលសំខាន់មន្ទីរ ដែលពាក់ព័ន្ធត្រូវមើលការស្តុបទឹក ក្នុងអាងរបស់ខ្លួនគ្រប់គ្រង់ ហើយត្រូវរកយុទ្ធសាស្រ្តណាស់បន្ថែមកាន់ល្អ៕