ព័ត៌មានជាតិ

ឧទ្ធរណ៍ តម្កល់ការផ្តន្ទាទោស លោក រ៉ាត់ រ័ត្នមុនី ពីបទញុះញង់ ឲ្យមានការរើសអើង

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចតម្កល់ ការផ្តន្ទាទោសលោក រ៉ាត់ រ័ត្នមុនី ពីបទញុះញង់ឲ្យមានការរើសអើង។ នេះបើតាមការផ្សព្វផ្សាយ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)។

លោកត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំក្នុងការ ដែលលោកធ្វើជាជំនួយការក្នុងការ ផលិតវីដេអូ ឯកសារមួយមានចំណងជើងថា “ម្តាយខ្ញុំលក់ខ្ញុំ” ដែលនិយាយ អំពីការជួញដូរមនុស្ស ហើយត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកថាជា “ព័ត៌មានក្លែងក្លាយ”។

លោក រ៉ាត់ រ័ត្នមុនី ត្រូវបានជាប់ឃុំ តាំងពីពេលចាប់ខ្លួន រហូតដល់ដំណើរការបណ្តឹងឧទ្ធរណ៍។

ជាមួយគ្នានេះ ម.ស.ម.ក ក៏បានអំពាវនាវឲ្យទម្លាក់បទចោទ ប្រឆាំងលោក រ័ត្នមុនី និងដោះលែងរូបលោក ជាបន្ទាន់ផងដែរ៕

To Top