ព័ត៌មានជាតិ

ជនបង្ក ដែលបើករថយន្ត បំបុកប៉ូលិសចរាចរណ៍ ខេត្តកណ្តាល បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចចាប់ខ្លួន បានហើយ

កណ្តាល ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ សមត្ថកិច្ចចាប់ខ្លួនបានហើយ ជនបង្កដែលបើកបំបុកប៉ូលិស ចរាចរណ៍ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍ មួយ សុំមិនបញ្ចេញឈ្មោះ ។

បច្ចុប្បន្ននេះ ជនបង្កកំពុងនៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បន្តនីតិវិធីតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ប៉ូលិសចរាចរណ៍ខេត្តកណ្តាលម្នាក់ បានបាក់ជើងទាំងសងខាងនិងរងរបួសក្បាល ខណៈពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវ ។

គ្រោះថ្នាក់នេះកើតឡើងវេលាម៉ោង២០ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្តុបព្រែកហូរ ក្រុងតាខ្មៅ ។

ករណីនេះបង្កឡើងដោយម្ចាស់រថយន្តTacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2S-3669 ល្មើសបំពានមិនស្តាប់ការបញ្ជា របស់នគរបាលចរាចរណ៍ ដែលមានឈ្មោះ ទូច សៅហេង ឲ្យអែបខាង មិនតែប៉ុណ្ណោះ ថែមទាំងបើកបំបុកបណ្តាលឲ្យ ប៉ើងនគរបាល ចរាចរណ៍ខ្ទាត៥ម៉ែត្រ រួចបានថែមល្បឿន បើករត់គេចទៀត ។

យ៉ាងនេះក្តី ដោយមានការសហការល្អ របស់សមត្ថកិច្ចបានធ្វើការឃាត់ បានរថយន្តភ្លាមៗផងដែរ ។ ប៉ុន្តែម្ចាស់រថយន្តបាន រត់គេចចេញបាត់ទៅហើយ ៕

To Top