ព័ត៌មានជាតិ

ក្រុមចោរប្លន់ ២ករណីផ្ទួនៗ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចបង្ក្រាបបានហើយ

ភ្នំពេញ៖ ករណីប្លន់យកម៉ូតូ២ករណី បានសម្រេច នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចរកឃើញ មុខសញ្ញាទីតាំង និង ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុមចោរប្លន់នេះ បានធ្វើសកម្មភាពធាក់ និងដេញកាប់ប្លន់យកម៉ូតូ ពីជនរងគ្រោះ កាលវេលាម៉ោង៣និង១៥នាទី ទាបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងមុខរោងចក្រក្លេតភី ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១៖ឈ្មោះ មួន ភិរ័ក្ស អាយុ១៨ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ, ទី២៖ ឈ្មោះ កែវ សុភាព អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី៣៖ឈ្មោះ គង់ ប៊ុនសី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។

ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូ ជនរងគ្រោះ មួយគ្រឿងម៉ាក Honda C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HI-0319។

ជនសង្ស័យត្រូវកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

To Top