ព័ត៌មានជាតិ

ប្រធានាធិបតីតួកគី ចោទប្រធានាធិបតី បារាំងថា គាំទ្រភេរវកម្មនៅស៊ីរី

បរទេស៖ ប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់លោក Emmanuel Macron ពីការឧបត្ថម្ភភេរវកម្ម ដែលនេះជាប្រតិកម្មតប ទៅនឹងការរិះគន់ថ្មីរបស់ប្រធានាធិបតីបារាំង អំពីប្រតិបត្តិការរបស់រដ្ឋាភិបាល ទីក្រុងអង់ការ៉ា នៅក្នុងប្រទេសស៊ីរី។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា តួកគីកាលពីខែមុន បានធ្វើការវាយលុកប្រឆាំង នឹងកងកម្លាំងដឹកនាំដោយពួកឃឺដ នៅក្នុងប្រទេសស៊ីរីដែលប្រធានាធិបតី តួកគីលោក Recep Tayyip Erdogan បាននិយាយថា បានផ្តោតគោលដៅ ទៅលើក្រុមភេរវករនៃកងជីវពលអង្គភាពការពារប្រជាជនឃឺដ (YPG) និងក្រុមរដ្ឋអ៊ីស្លាម។

ការចោទនេះបានធ្វើឱ្យមានការរិះគន់ទៅលើទីក្រុង អង់ការ៉ាថាវាកំពុងតែ ធ្វើឱ្យចុះខ្សោយនូវការប្រយុទ្ធប្រឆាំង នឹងក្រុម IS ដែលបែកខ្ញែកជាមួយ នឹងប្រតិបត្តិការប្រឆាំងនឹង YPG ដែលបានដឹកនាំការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ។

លោក Macron ដែលបានរិះគន់ម្តងហើយម្តងទៀត ចំពោះការវាយលុករបស់ទួរគីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាទីក្រុងអង់ការ៉ា បានបង្ហាញសម្ព័ន្ធមិត្ត របស់ខ្លួនជាមួយ“ អ្នកក្បត់ជាតិ” ដែលមានគ្រោះថ្នាក់ដល់សកម្មភាពរបស់ក្រុមចម្រុះប្រឆាំង IS ។

ការអត្ថាធិប្បាយរបស់លោក Macron បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីក្រុងអង់ការ៉ាដែលចោទប្រកាន់ទីក្រុងប៉ារីសថាបានព្យាយាមបង្កើតរដ្ឋឃឺដមួយនៅស៊ីរី។

រដ្ឋមន្រ្តីក្រសួងការបរទេសទួរគីលោក Mevlut Cavusoglu ត្រូវបានគេដកស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បាននិយាយថា “ក្នុងករណីណាក៏ដោយគាត់ (Macron) កំពុងឧបត្ថម្ភដល់អង្គការភេរវករនេះ។ គាត់ទទួលពួកគេជាទៀងទាត់នៅវិមានប្រធានាធិបតី៕ ប្រែសម្រួលៈ ណៃ តុលា

To Top