ព័ត៌មានជាតិ

ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវឲ្យពលរដ្ឋរួមគ្នា ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍

ភ្នំពេញ ៖ ក្នុងទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ ធ្នូ ២០១៩ ក្រោមប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍” សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍។

យោងតាមសារលិខិតរបស់ កាកបាទក្រហមកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា “ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់បងប្អូនរួមជាតិ រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍”។

សម្ដេចបន្ដអំពាវនាវ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់ នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់ សម្រាប់ការងារប្រយុទ្ធទប់ស្កាត់ ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា៕
ដោយ ៖ អេង ប៊ូឆេង

To Top