ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់ បង្គាប់ សម្តេចចៅហ្វាវាំងវរវៀង ជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង នាំយកព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជូនមហាឧបាសិកា កំពុងសម្រាកព្យាបាលសុខភាព នាមន្ទីរពេទ្យកាល់ម៉ែត វេលារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ៕



