ព័ត៌មានជាតិ

ទុកកូនចោល ឪពុករវល់ មើលគោ កូនលុងទឹកស្លាប់ ២នាក់

ពោធិ៍សាត់៖ក្មេងស្រីតូចៗ ទាំង២នាក់បងប្អូន ដើរតាមឪពុកទៅមើលគោ ខណះរវល់ពួកគេបានចុះលេងទឹកស្រះបណ្តាល អោយលុងទឹកស្លាប់ ទាំងពីរនាក់តែម្តង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថា ក្មេងស្រីទាំងពីរនាក់បងប្អូនដែលបានស្លាប់ដោយសារលង់ទឹកស្រះនោះមានឈ្មោះកោះ លក្ខិណា ភេទស្រីអាយុ ១០ ឆ្នាំ និង ឈ្មោះកោះ លីនណា ភេទស្រីអាយុ ៨ ឆ្នាំរស់នៅជាមួយឪពុកម្តាយក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។

របាយការណ៍ដដែល ក៍បានអោយដឹងទៀត ថា ក្រោយសមត្ថកិច្ច នគរបាលជំនាញចុះពិនិត្យកោសល្យវិច័យ នៅកន្លែងកើតហេតុរួច មកបញ្ជាក់ថា សពក្មេងស្រី រងគ្រោះទាំងពីរនាក់ បងប្អូន ពិតជាស្លាប់ ដោយសារករណីលង់ទឹកស្រះពិតប្រាកដមែន សពក្មេងស្រីទាំងពីរត្រូវបាន សមត្ថកិច្ចនគរបាលធ្វើកំណត់ ហេតុប្រគល់ ជូនទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

To Top