ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទ សារព័ត៌មាន ស្តីពី ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៩:៣០ព្រឹក នៅជាន់ផ្ទាល់ដី សាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅថ្ងៃទី៣ធ្នូនេះបានឲ្យដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណងពង្រីក ការយល់ដឹង ដល់សាធារណជនស្តីអំពី៖
ពូជស្វាយ និងតម្រូវការទីផ្សារអន្តរជាតិ ។

វាគ្មិនដែលនឹងអញ្ជើញចូលរួមគឺ៖ លោក ទិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម៕

To Top