កោះកុង : មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោកប៊ុន លើតអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកស្រី មិថុនា ភូថងអភិបាលខេត្តកោះកុង ក្រោយពីបានបញ្ចប់មីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី 41 ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (2.ធ្នូ 1979 -2 ធ្នូ 2019) ដែលបានរៀបចំឡើង រាល់ថ្ងៃទី 4 ខែធ្នូឆ្នាំ 2019 ស្ថិតនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុងរួចមក លោកបានដឹកនាំមាជិក សមាជិកា បក្សចុះសួរសុខទុក្ខដល់អ្នកជំងឺ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង នឹងចាស់ជរាចូលវត្ត រួមនឹងអ្នកផ្ទុកមេរោគអេដស៍ និងកុមារកំព្រា។
លោកប៊ុន លើត អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិបានថ្លែងថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានជំងឺជឿជាក់ លើមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលមានក្រុមគ្រូពេទ្យជំនាញៗ ធ្វើការព្យាបាលយ៉ាងយកចិត្តទុកដាក់ មិនឱ្យបងប្អូនព្រួយបារម្ភឡើយ។ អ្វីដែលសំខាន់ គឺបងប្អូនត្រូវគិត ពីបញ្ហាសុខភាពខ្លួនឯងជាចម្បង ព្រោះសុខភាពនេះហើយ ជាលក្ខណៈសំខាន់បំផុត សម្រាប់ខ្លួនយើងនិងក្រុមគ្រួសារ បើសុខភាពយើងមិនមិនល្អនោះ វាធ្វើឱ្យក្រុមគ្រួសារយើង កើតសេចក្តីទុក្ខព្រួយបារម្ភ យ៉ាងខ្លាំងផងដែរ។
លោកបានបន្តថា អ្វីដែលសំខាន់ សូមបងប្អូនជនជាតិ ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ វាធ្វើឱ្យយើងមានវីដេអូសេរីអស់មួយជីវិត បើជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះហើយបងប្អូនជនរួមជាតិ បើកបរត្រូវពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិតអ្នកបើកបរ ឲ្យចេះគោរពច្បាប់ចរាចរណ៍ គោរពគ្នា អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីបញ្ចៀសនៅគ្រោះថ្នាក់ចរាចរណ៍ តែបើបងប្អូនគោរពច្បាប់ចរាចរណ៍ ហើយការគ្រោះថ្នាក់ ក៏មានការកាត់បន្ថយដែរ។
លោកបានបញ្ជាក់ថា បងប្អូនជនរួមជាតិ ត្រូវដឹងថារាល់ថ្ងៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ ចំពោះបញ្ហាសុខភាពបងប្អូន ឱ្យសម្ដេចបានបង្កើតមន្ទីរពេទ្យ មណ្ឌលសុខភាព នៅគ្រប់តំបន់មិនថាទីជិត ឬឆ្ងាយឡើយ ដើម្បីសុខភាពបងប្អូនត្រង់នេះហើយ ដែលអារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកប៊ុន លើត និងលោកស្រី មិថុនា ភូថង អភិបាលខេត្តបានផ្ដល់នៅថវិកាមួយដល់អ្នកជំងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងចាស់ជរា កុមារកំព្រាផងដែរ៕