គណៈគ្រប់គ្រង និងបុគ្គលិក នៃគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោក ឧកញ៉ា អ៊ុល ចំណាន ក្នុងឱកាសដែលលោក ត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្កាប់ផ្តល់គោរមងារជា “ឧកញ៉ា” យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំជាគណៈគ្រប់គ្រង និងបុគ្គលិក នៃគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមគោរពជូនប្រសិទ្ធពរជ័យ បវរមហាប្រសើរជូនលោកឧកញ៉ា អ៊ុល ចំណាន និងជំទាវ ម៉ៅ ថារី ព្រមទាំងបុត្រ និងចៅៗ សូមជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕