ព័ត៌មានជាតិ

ចាប់រថយន្តដឹកលើសទម្ងន់ ២៥៥គ្រឿង និងពិន័យជាង ៥០០លានរៀល ក្នុងខែវិច្ឆិកា

ភ្នំពេញ ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់រថយន្ត ដឹកទំនិញលើសទម្ងន់ ចំនួន២៥៥គ្រឿង និងពិន័យជាង៥៣២,៨០០,០០០ រៀល ។

យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៤៣ គ្រឿង គឺ២១២ គ្រឿង ក្នុងខែតុលា មក ២៥៥ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៥តោន រហូតដល់ ៣៤តោន ៕ ដោយ ៖ អេង ប៊ូឆេង

To Top