ព័ត៌មានជាតិ

ប្រទេសរុស្ស៊ីលុបចោល ផែនការជាមួយអ៊ីរ៉ង់ ដោយសារតែការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម

បរទេស: មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី បានសម្រេចចិត្តផ្អាកគម្រោងស្រាវជ្រាវមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដោយសារតែអ៊ីរ៉ង់ នៅតែបន្តការងារពង្រីក សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។

ក្រុមហ៊ុនដែលត្រូវបាន គេស្គាល់ឈ្មោះថា TVEL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រ Fordo ធ្វើឱ្យខ្លួនមិនអាចផ្លាស់ប្តូររោងចក្រនេះ ទៅជាទីន្លែងដើម្បីផលិតសារធាតុវិទ្យុសកម្ម សម្រាប់គោលបំណង វេជ្ជសាស្រ្តវិញបានឡើយ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ប្រទេសអ៊ីរ៉ង់បានយល់ព្រម បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក ដើម្បីរារាំងអ៊ីរ៉ង់ ពីការផលិតគ្រាប់បែកគ្រោះថ្នាក់ ប៉ុន្តែខ្លួនបានចាប់ផ្តើម សកម្មភាពបែបនេះឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកតិកាសញ្ញានេះ កាលពីឆ្នាំមុន និងព្រមទាំងបានបន្តដាក់ទណ្ឌកម្មថ្មី ជាប់មករហូតផងដែរ៕ ប្រែសម្រួល:ស៊ុនលី

To Top