ព័ត៌មានជាតិ

ចងកធ្វើអត្តឃាត ព្រោះវិបត្តិស្នេហា

ពោធិ៍សាត់ ៖ ព្រោះតែស្នេហា ធ្វើឱ្យយុវជនម្នាក់ ទៅមុខមិនរួចទៅក្រោយមិនរួច ក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហាទាំងពួង ។ អត្តឃាតសម្លាប់ខ្លួនឯង បានកើតឡើង កាលពីវេលាម៉ោង១៩៖១៩នាទីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅចំនុចអូរទីមួយ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកវាលវែង បានអោយដឹងថា សពជនរងគ្រោះមានឈ្មោះញឹម ជ្រូក ភេទប្រុសអាយុ ១៩ ឆ្នាំជនជាតិខ្មែរ រស់នៅភូមក្បាលស្ពាន ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់ ហើយមកស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុ ដើម្បីធ្វើជាកម្មករចាំចំការអោយគេ។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ក្រោយសមត្ថកិច្ចនគរបាលជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើកំណត់ហេតុប្រគល់ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top