ព័ត៌មានជាតិ

លោក ប៉ា សុជាតិវង្ស ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាឱកាសមាសសម្រាប់ពលរដ្ឋ អាចពង្រឹងលទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ ៖ ក្រោយពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅខណ្ឌដូនពេញ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាធានីភ្នំពេញ បានលើកទឹកចិត្ត និងជម្រុញឲ្យពលរដ្ឋក្លាហាន ហ៊ានបញ្ចេញមតិ ព្រោះវេទិកានេះ ជាឱកាសមាស សម្រាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យ ។

ក្រៅពីសម្តែងមតិពីចៅសង្កាត់ មេភូមិ មេឃុំ ក្នុងវេទិកាហើយនោះ ពុំមានពលរដ្ឋណាមួយ ស្នើសុំផ្ទាល់មាត់ ដើម្បីដោះស្រាយបញ្ហាក្នុងខណ្ឌឡើយ ។ នេះដោយសារមានសុខសន្តិភាព ទើបគ្មានបញ្ហាអ្វីកើតឡើង ។

លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ពលរដ្ឋមិនគួរគប្បី ខ្លាចនឹងការបញ្ចេញមតិឡើយ ត្រូវតែហ៊ានបញ្ចេញមតិ ឲ្យបានគ្រប់ៗគ្នា នូវអ្វីដែលជាការចង់បាន ដើម្បីឲ្យវេទិកាយកសំណើ ដែលលើកឡើង មកត្រិះរិះពិចារណារកដំណោះស្រាយ ជូនទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកបន្តថា មានបាតុភូតអសកម្ម៣យ៉ាង ដែលប្រឆាំងនឹងប្រជាធិបតេយ្យ រួមមាន ៖ ទី១-មិនហ៊ាននិយាយ , ទី២-ការនិយាយចាក់បណ្ដោយ និងទី៣-ការនិយាយ អត់មានការចាត់តាំងពីអ្នកណាម្នាក់៕ ដោយ៖ម៉ៅ ដារ៉ាត់

To Top