ព័ត៌មានជាតិ

ព្រឹទ្ធសភាអនុម័ត ទាំងស្រុង សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រាមួយចំនួន ច្បាប់សហជីព

ភ្នំពេញ ៖ ក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី៤ នីតិកាលទី៤ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុម័តលើសេចក្តី ព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវបានប្រកាស ឲ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងការអនុម័តនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមពិនិត្យ និងស្តាប់ផងដែរ៕

To Top