ព័ត៌មានជាតិ

កម្ពុជាស្នើឲ្យថៃ ផ្តល់ព័ត៌មានបានលឿន ល្មើសគ្រឿងញៀនឆ្លងដែន

កោះកុង : ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងចងសម្ព័ន្ធមិត្តទៀត ទប់ស្កាត់នៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឆ្លងដែនរវាងកម្ពុជា.ថៃ អាជ្ញាធរខេត្តកោះកុង និងអាជ្ញាធរខេត្តត្រាត បានបើកកិច្ចប្រជុំពិភាក្សាBLO នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅរីសត ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កិច្ចប្រជុំនេះក្រោមការដឹកនាំដោយ លោកផៃធូនផ្លាមកេស អភិបាលរងខេត្តកោះកុង លោក ប្រាក់វិចិត្រ អភិបាលស្រុកមណ្ឌលសីមា រួមទាំងមន្ត្រីក្រោមឱវាទ ។ ភាគីខាងថៃ ដឹកនាំដោយលោក សុភមិតឈិនស៊ី អភិបាលរងខេត្តត្រាត លោកផីរ៉ាក់ការុណ អភិបាលស្រុកខ្លងយ៉ៃ រួមកម្មមន្ត្រីក្រោមឱវាទផងដែរ។

លោក សុភមិត ឈិនស៊ី អភិបាលរងថៃបានថ្លែងថា សូមសមត្ថកិច្ចកម្ពុជា មានវិធានការឲ្យរឹងមាំ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលមានជនខិលខូចចរាចនាំឆ្លងដែន នៅតាមព្រំដែនកម្ពុជាថៃទាំង២។ ដូច្នេះហើយលោកសុំឲ្យសមត្ថកិច្ចកម្ពុជា មានការត្រួតពិនិត្យឱ្យមានតម្លាភាព កាន់តែរឹងមាំក្នុងចរាចគ្រឿងញៀន តាមច្រកទ្វារអន្តរជាតិ ឬច្រករបៀង។ល។ ដែលជនល្មើសប្រើគ្រប់រូបភាព ដើម្បីធ្វើចរាចរណ៍ឆ្លងដែន។

ក្នុងនោះដែរ ភាគីថៃក៏បានសំណូមពរ ឲ្យសមត្ថកិច្ចដាក់សម្ពាធ ទៅលើក្រុមកម្មករអូសរទេះឆ្លងដែន និងកម្មករដឹកឥវ៉ាន់ របស់ភ្ញៀវទេសចរឆ្លងដែន ឬ ឥវ៉ាន់របស់ប្រជាពលរដ្ឋចេញចូល ត្រូវឲ្យម្ចាស់ឥវ៉ាន់មកជាមួយ មិនត្រូវឲ្យកម្មករដឹកទៅមុន ហើយម្ចាស់ឥវ៉ាន់មក តាមក្រោយនោះទេ ព្រោះមួយរយៈកន្លងមក មានជនល្មើសប្រើគ្រប់រូបភាពដូចខាងលើនេះ ដល់ពេលសមត្ថកិច្ចឆែកឃើញ មានធាតុញៀនជនល្មើស បានរត់គេចខ្លួនបាត់ ដូច្នេះហើយ លោកសុំឱ្យសមត្ថកិច្ចទាំងទ្វេភាគី មានការត្រួតពិនិត្យឱ្យបានល្អិតល្អន់ មុននឹងឱ្យភ្ញៀវទេសចរ ឬម្ចាស់ឥវ៉ាន់ដឹកឆ្លងដែន បើមានបញ្ហានេះកើតឡើង សូមឱ្យសមត្ថកិច្ចទាំងសងខាង ផ្ដល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមកឱ្យរហ័ស។

លោកផៃធួន ផ្លាមកេសន បានថ្លែងថា សមត្ថកិច្ចទាំងទ្វេរភាគី រួមសហការគ្នា ដើម្បីទប់ស្កាត់ចរាចរណ៍គ្រឿងញៀនឆ្លងដែន ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់គ្រឿងញៀន ហើយសមត្ថកិច្ចទាំងទ្វេភាគី ទៅធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីខេត្តទាំងពីរ។

លោកបានបញ្ជាក់ថា កម្ពុជាពេញចិត្តក្នុងការរួមសហការ ជានិច្ចរាល់កិច្ចការងារ ក្នុងការលើកកម្ពស់របស់ថៃ ហើយសូមឱ្យភាគីថៃធ្វើយ៉ាងណា ផ្តល់ព័ត៌មានជូនសមត្ថកិច្ចកម្ពុជា ឲ្យបានលឿនដើម្បីងាយស្រួល ក្នុងការបង្រ្កាបលើជនសង្ស័យ ជាមុខសញ្ញាតាមចាប់ខ្លួនពីប្រទេសថៃ ដែលរត់ចូលមកក្នុងទឹកដីខេត្តកោះកុង សូមឱ្យសមត្ថកិច្ចថៃ មិនត្រូវលាក់ព័ត៌មានឡើយ ហើយផ្តល់ព័ត៌មាននៅបានលឿន ដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវរកជនល្មើស មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

To Top