ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម បូមទឹកសង្គ្រោះស្រូវប្រាំង របស់ពលរដ្ឋ១០០ហិកតា

កំពង់ចាម ÷ បន្ទាប់ពីបានដឹងថា ស្រូវ ប្រាំង របស់ប្រជាពលរដ្ឋ ជួបប្រទះនូវគ្រោះរាំងស្ងួត ប្រមាណជា ១០០ ហិកតា
ស្ថិតនៅតំបន់អូរចក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់វិ ធានការអន្តរាគមន៍ ឲ្យមន្ត្រីនៃមន្ទីរធនធា នទឹកខេត្តកំពង់ចាម ចុះរៀបចំដាក់ម៉ាស៊ីន បូមទឹកសង្គ្រោះបន្ទាន់ ដល់ស្រូវប្រាំងទាំង នោះ ។

បើតាមប្រធានមន្ទីរធនធានទឹក និងឧតុ និយមខេត្តកំពង់ចាម លោកអ៊ុម វិបុល បានឲ្យដឹងថា ដោយមានការណែនាំ ពីលោកអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៏បូមទឹកជួយ សង្គ្រោះស្រូវប្រាំងចំនួន៩៨.៥ ហិកតា ដោយបានបូមទឹកយកទៅស្រោច ស្រពផ្នែកខាងក្រោម ប្រើម៉ាសុីនកំលាំង ២៥សេស មុខកាត់0.១ ម ចំនួន៣ បូមពី ប្រភពទឹកក្បាលហុងអូរចក ស្ថិតនៅតំបន់ អូរចក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់៕

To Top