ភ្នំពេញ ៖ក្រោយពេល មានប្រជាពលរដ្ឋមួយចំនួន បង្ហាញចម្ងល់ថាហេតុអ្វី ត្រូវបង់ប្រាក់ លើថ្លៃព្យាបាល បើមន្ទីរពេទ្យកាល់ម៉ែត្រ ជារបស់រដ្ឋ សោះនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបក ស្រាយពន្យល់ថា មន្ទីរពេទ្យកាល់ម៉ែត្រ មិនយកថ្លៃព្យាបាល លើអ្នកជំងឺ៤ប្រភេទ ហើយចំពោះ អ្នកបង់ថ្លៃវិញ គឺជាគោលការណ៍ របស់មន្ទីរពេទ្យ ដើម្បីចិញ្ចឹមខ្លួនឯង និងជួយព្យាបាល អ្នកក្រីក្រ ដើម្បីរួមចំណែក កាត់បន្ថយការចំណាយ របស់រដ្ឋ។