ព័ត៌មានជាតិ

ប្រកាសតែងតាំង ប្រធានលេខាធិការដ្ឋាន បោះឆ្នោតខេត្តកំពង់ចាម

កំពង់ចាម ÷ លោកឈឹម ចាន់ធឿន ត្រូវបានប្រកាសតែងតាំង ជាប្រធានលេខាធិការដ្ឋានបោះឆ្នោត ខេត្តកំពង់ចាម ដោយលោក មាង ម៉េងហួន ចូលនិវត្តន៍ ។

ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលាខេត្តកំពង់ចាម ដោយមានការចូល រួមជាអធិបតីពីលោក កៅ សុខអាន អភិបា លរងខេត្តកំពង់ចាម លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គជប ។

អ្នកនាំពាក្យ និងជាសមាជិក គជប លោក ហង្ស ពុទ្ធា បានថ្លែងថា ជាមន្ត្រី គ.ជ.ប ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ តាមព្រះរាជក្រឹត្យស្តីពីមន្ត្រី អ.គ.ជ.ប. 🙂 មន្រ្តី អ.គ.ជ.ប ដែលត្រូវដល់អាយុចូលនិវត្តន៍ ត្រូវតែចូលនិវត្តន៍ ហើយការជ្រើសជ្រើសមន្ត្រីជំនួស ត្រូវតែធ្វើឱ្យមានភាពត្រឹមត្រូវបំផុត មន្ត្រី អ.គ.ជ.ប ត្រូវអនុវត្តឱ្យបាននូវភារកិច្ចរបស់ខ្លួន និងទទួលខុសត្រូវ ចំពោះមុខប្រជាពលរដ្ឋ អ្នកមានអាយុ១៨ ឆ្នាំឡើង ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។

អ្នកដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ត្រូវតែបានបោះឆ្នោត- សំឡេងឆ្នោតរបស់ពួកគាត់ ត្រូវតែរាប់ឱ្យបានត្រឹមត្រូវ ។ គ.ជ.ប មានយន្តការត្រួតពិនិត្យ ពង្រឹង និងកែលម្អ ដំណើរការគ្រប់គ្រង និអភិវឌ្ឍ ន៍)ជាមនុស្សរបស់ គ.ជ.ប ។ នោះគឺជាកិច្ចការ និងមានសារសំខាន់បំផុត ប្រែ ក្លាយ អ ត ជ ប នៅក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈច្បាស់ លាស់ និងប្រសិទ្ធភាពក្នុងការបំពេញកិច្ច ការងារបោះឆ្នោត ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ៕

To Top