ព័ត៌មានជាតិ

ព្រឹកនេះ ! មជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្ត ខណ្ឌឬស្សីកែវ ដាក់ដំណេីរ ការ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹក ថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ ២០១៩ បានអញ្ជើញសម្ពោធ ឲ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ដែល មានទីតាំង តាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

មជ្ឈមណ្ឌលត្រួត ពិនិត្យលក្ខណៈបច្ចេកទេស យានយន្តមួយនេះ នឹងជួយសម្រួលក្នុងបម្រើសេវាសាធារណៈកាន់តែជិត ប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងការចំណាយផ្សេងៗ៕

To Top