លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក បេឡជាតិសន្តិសុចសង្គម ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើត គម្រប់ ៦៥ឆ្នាំ ឈានចូល ៦៦ឆ្នាំ ។
ក្នុងឱកាសគម្រប់ខួប ៦៥ ឈានចូល ៦៦ឆ្នាំ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាឈ្លាសវៃ សុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាព មនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យ យ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
សូមគោរពប្រសិទ្ធពរជ័យ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាភរិយាដ៏ឧត្តុង្គឧត្តម នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រី និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕