ព័ត៌មានជាតិ

តូចចិត្តមានជម្ងឺសរសៃប្រសាទ គិតខ្លីចងកសម្លាប់ខ្លួន!

ពោធិ៍សាត់៖បុរសពោះម៉ាយមានកូន១ ម្នាក់ដោយសារតែមានជម្ងឺសរសៃប្រសាទ រ៊ាំរៃបានសម្រេចចិត្តគិតខ្លីយកខ្សែអង្រឹង មកចងកសម្លាប់ខ្លួននៅលើដើមស្តៅ បញ្ចប់ជីវិតកាលពីវេលាម៉ោង១២​ និង៤៦នាទី ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ស្ថិតនៅចំនុច ព្រៃទួលរកា ភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមការរៀបរាប់របស់ឪពុក ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ដោយសារតែមានជម្ងឺ សរសៃប្រសាទរូបគេកន្លងមកបានប៉ុនប៉ងលាប ថ្នាំ និង ចងកសម្លាប់ខ្លួនំនួន២ លើកមកហើយ ប៉ុន្តែមិនស្លាប់ដោយសារតែក្រុមគ្រួសារ ឃើញនិងជួយទាន់ពេលវេលា លុះដល់ថ្ងៃកើតហេតុថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ រូបគាត់ជាឪពុក បាននាំជនរងគ្រោះ ព្រមទាំងចៅទៅស្រែដើម្បីច្រូតស្រូវ។

លុះរូបគាត់ជាឪពុកបានទុក កូនជាជនរងគ្រោះអោយនៅមើលចៅ នៅចំនុចកើតហេតុ ហើយរូបគាត់ក៍បានដើរចុះទៅច្រូតស្រូវនៅឯវាល ស្រែបាត់ទៅ ពេលរូបគាត់ត្រឡប់ មកវិញក៍ឃើញកូនប្រុសរបស់គាត់ចងក សម្លាប់ខ្លួននៅលើដើមស្តៅស្លាប់បាត់បង់ ជីវិតបាត់ទៅហើយ។ បន្ទាប់មករូបគាត់ក៍បានរាយការណ៍មកសមត្ថកិច្ចតែម្តង។

បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកក្រគរបាន អោយដឹងថា ជនរងគ្រោះមានឈ្មោះអ៊ុក ប៊ុនឈឿន ភេទប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែ​រ រស់នៅក្នុងភូមិកើតហេតុ។ ក្រោយពិនិត្យកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកធ្វើអត្តឃាតដោយខ្លួន ឯងពិតប្រាកដមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top