ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយ ប្រតិភូកូរ៉េ ចុះសិក្សានិងរៀបចំភូមិគំរូ និងលើកកម្ពស់ផ្នែកកសិកម្ម

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បន្ទាប់ពី ជួបប្រជុំជា មួយប្រតិភូកូរ៉េ នៅព្រឹកថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០១៩ នៅសាលាខេត្តកំពង់ចាម បាន សម្រេចរៀបចំក្រុមការងារ សហការគ្នាចុះសិក្សា ដើម្បីរៀបចំភូមិគំរូក្នុងខេត្តកំពង់ ចាម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ លើផ្នែកកសិកម្ម ។

កំណើនប្រតិភូកូរ៉េ លោក បណ្ឌិត CHOI Oe-chool បានថ្លែងថា គម្រោងដែលត្រូវអភិវឌ្ឍន៍ជាភូមិគំរូ មានឈ្មោះថា ចលនាភូមិថ្មី ដែលជាចលនាអភិវឌ្ឍជនបទ ដែលជាគោលនយោបាយមួយ របស់ប្រទេសកូរ៉េ ក្នុងការអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៩ ហើយគោលនយោបាយនោះ បានធ្វើឲ្យប្រទេសកូរ៉េមាន ការរីកចម្រើន និងបានទទួលការគាំទ្រ ពីខាងអង្គការសហប្រជាជាតិ និងធនាគារពិភព លោកផងដែរ ។

លោក CHOI Oe-chool បន្តទៀតថា ចលនាភូមិថ្មី មានចំណុចដែលសំខាន់ៗ
ទី១ ដូចជាការផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្ស ពោលគឺធ្វើឲ្យមនុស្សដែលខ្ជិល ទៅជាឧស្សាហ៍ព្យាយាម នឹងធ្វើឲ្យមនុស្សបាត់ភាពអាត្មានិយម .ចំណុចទី ២គឺផ្លាស់ ប្ដូរបរិស្ថាន ហើយពេលនោះផ្ទះនីមួយៗ មិនត្រូវឲ្យមានបន្ទប់ទឹកទេ ដោយពួកគាត់ងាកមកប្រើបន្ទប់ទឹក និងបង្គន់ហើយនិងផ្ទះបាយរួមគ្នា ចំណុចទី ៣ គឺស្វែងរកវិធី សាស្ត្រដើម្បីបង្កើនចំណូល តាមរយៈផ្នែកកសិកម្មនេះតែម្ដង ។

ទាក់ទិនទៅនឹងគម្រោងអភិវឌ្ឍភូមិគំរូ និងវិធីសាស្រ្តបង្កើនចំណូលឲ្យប្រជាកសិករ​ លើផ្នែកកសិកម្មនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ក្នុងនាមអាជ្ញាធរខេត្ត បានស្វាគមន៍ នឹងធ្វើការ សហការគ្នា ដោយរៀបចំក្រុមការងារ ចុះធ្វើការសិក្សាជាមួយ នឹងក្រុមប្រតិភូកូរ៉េ ដើម្បីបញ្ជាក់បានថា តើត្រូវចាប់ផ្ដើមពីតំបន់ណា ដែលអាចសន្មត់ត្រូវអភិវឌ្ឍ ឱ្យទៅជាភូមិគំរូនោះ ៕

To Top