ព័ត៌មានជាតិ

USAID កំពុងរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍៥ឆ្នាំថ្មី ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ ៖ ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំថ្មីរបស់ខ្លួន ក្នុងគោលបំណងរួមចំណែក ការអភិវឌ្ឍប្រទេសកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយ របស់ទូតអាមេរិកនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

គោលបំណងនៃវេទិកា បើកទូលាយនេះ ដើម្បីធ្វើការកំណត់ និងស្វែងរកបញ្ហាប្រឈមចំបងៗ ដើម្បីដោះស្រាយ ក៏ដូចជាឱកាសអភិវឌ្ឍន៍ ដែលកម្ពុជាមាននៅក្នុងវិស័យនានាជាច្រើន។ ការពិគ្រោះយោបល់នេះ នឹងជួយកំណត់វិស័យចូលរួម ដែលអាចជួយប្រជាជនកម្ពុជា បានច្រើនបំផុត។

វេទិកាបើកទូលាយនេះ នឹងអនុញ្ញាតឲ្យអ្នក និងអ្នកចូលរួមកំណត់របៀបវារៈ សម្រាប់កិច្ចប្រជុំដោយខ្លូនឯងផ្ទាល់។ វេទិកានេះអាចឲ្យអ្នកសម្រេចចិត្ត លើប្រធានបទ ដែលសំខាន់បំផុតដើម្បីពិភាក្សា៕

To Top