ភ្នំពេញ ៖ ក្នុងសិក្ខាសាលា ស្តីពី គោលការណ៍ និងសុវត្ថិភាព ហ្វេសប៊ុកនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា ក្រុមហ៊ុនហ្វេសប៊ុក (Facebook) មិនអនុញ្ញាតឲ្យមនុស្ស មានអាយុតិចជាង១៣ឆ្នាំ បង្កើតអាខោនហ្វេសប៊ុកខ្លួនឯងឡើយ ។ នេះជាការបង្ហាញ របស់លោករដ្ឋមន្រ្តី នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។
បច្ចុប្បន្នសង្កេតឃើញថា អាខោនហ្វេសប៊ុក គឺបានកើតឡើងយ៉ាងព្រោងព្រាត ក្នុងនោះមានរូបភាពនិងឈ្មោះកូនក្មេងៗជាច្រើននៅលើអាខោន ៕
ដោយ ៖ អេង ប៊ូឆេង