កំពង់ចាម ៖ លោក វ៉ាង វិនទៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានថ្លែងថា ជំនួយឥតសំ ណងដែលផ្ដល់ជូនប្រទេសកម្ពុជា គឺផ្ដោតសំខាន់ ទៅលើវិស័យសុខាភិបាល ដើម្បីជួយដល់សុខមាលភាព ប្រជាពល រដ្ឋ។
លោក វ៉ាង វិនទៀន បានថ្លែងដូច្នេះ នៅក្នុងពិធី ប្រកាសបិទជាផ្លូវការ គម្រោងលុបបំបាត់ ភាពងងឹតភ្នែកដោយជំងឺភ្នែក ឡើងបាយ នារសៀលថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១៩ នៅមន្ទីរសុខាភិបា លខេត្តកំពង់ចាម ។
លោកថ្លែងបន្តថា ប្រទេសចិននិងកម្ពុជា ជាមិត្តជិតខាងនឹងគ្នា ហើយការផ្ដល់ការគាំទ្ររវាងគ្នាទៅវិញ ទៅមកគឺជាលក្ខណៈ ពិសេសរវាងចិន និងកម្ពុជា ប្រទេសចិនផ្ដោតលក្ខណៈសំខាន់ ទៅលើការកែលម្អ សុខាភិបាលនៅប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណង ដើម្បីបង្កើនការជួយដល់ វិស័យសុខាភិបាលនៅប្រទេសកម្ពុជា សំដៅលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋ ពោលគម្រោងនេះ គឺបានរួមចំណែកជួយផ្ដល់ក្តីសង្ឃឹម ដល់អ្នកជម្ងឺភ្នែកឡើងបាយ នៅខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា អនុស្សរណៈ នៃការយោគ យល់គ្នារវាងក្រសួងសុខាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា ជាមួយមជ្ឈមណ្ឌលខ្សែក្រវាត់និងផ្លូវនៃទីក្រុងហុងកុង និងមូលនិធិអាស៊ីសម្រាប់បង្ការភាពងងឹតភ្នែក ត្រូវបានចុះ ហត្ថលេខានាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១ ៧ និងត្រូវបានអនុវត្ត បញ្ចប់ដោយជោគ ជ័យនៅពេលនេះ ។
លោកថា គម្រោងនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០ ១៨ នៅមន្ទីរពេទ្យខេត្តកំពង់ចាម រហូតមកដល់ពាក់កណ្តាល ខែធ្នូ ឆ្នាំ២០ ១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តក្វាងស៊ី សហការជាមួយក្រុម គ្រូពេទ្យខេត្តកំពង់ចាម បានផ្តល់ការពិនិត្យករណីសង្ស័យ និងអ្នកជំងឺមានបញ្ហាផ្នែកផ្សេងៗបានចំនួនជាង ១៣០០០ នាក់ ដែលក្នុងនោះ បានទទួលការវះកាត់ភ្នែកឡើងបាយ ដោយឥតគិតថ្លៃ បានចំនួនជាង ៦០០០ នាក់ ។ ទោះបីជាការអនុវត្តបានទទួល ជោគជ័យយ៉ាងធំធេងក៏ដោយ តែនៅស ល់អ្នកជំងឺភ្នែកឡើងបាយប្រមាណ ជា៣៥% ទៀតមិនបានមកទទួលការវះកាត់ ដោយកត្តាមួយ ចំនួនដូចខាង ក្រោម ៖ អ្នកជំងឺមានការព្រួយបារម្មណ៍ ដំណើរការ នៃការព្យាបាលខ្លាចមើលមិនឃើញ ក្រោយការវះកាត់ មិនអាចធ្វើការងារបាន ។ ភាគច្រើននៃអ្នកជំងឺភ្នែកឡើងបាយ ជាមនុស្សចាស់ ហើយមានការលំបាកមកទទួលការ ព្យាបាលជាពិ សេសមិនមានអ្នកជូនមកពេទ្យ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ ក្នុងឱកាសនោះផងដែរថា ជំងឺភ្នែកក៏ជាជំងឺមួយ ដែលត្រូវការសង្គ្រោះបន្ទាន់ផងដែរ ពីព្រោះយើងត្រូវធ្វើការត្រប់ ម៉ោងជាមួយនឹងភ្នែក ។ ដូចនេះ ភ្នែកគឺជាសរីរាង្គមួយដ៏ចាំបាច់បំផុត ត្រូវមានការថែទាំ និងព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់ មនុស្សគ្រប់រូប ពីព្រោះសុខភាពភ្នែកវាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ។ ជាក់ស្តែង គម្រោងខ្សែក្រវាត់និងផ្លូវ ស្តីពីការលុបបំ បាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើង បាយ នៅខេត្តកំពង់ចាម គឺជាការខិតខំរបស់រាជរដ្ឋាភិបាលក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ៕