ភ្នំពេញ : ក្រុមជនសង្ស័យ ដែលតែងតែបង្កភាព អសន្តិសុខធ្វើការឆក់ប្លន់ ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច បំបែកសំបុក និងធ្វើការឃាត់ខ្លួនជនសង្ស័យ ១៤ នាក់ កាលពីថ្ងៃទី១៧នាក់ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នាពេលកន្លងមក ក្រុមជនសង្ស័យតែងតែធ្វើសកម្មភាព ក្នុងក្រុងប៉ោយប៉ែត និងបង្កឲ្យមានការភិតភ័យ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនេះផងដែរ។
វត្ថុតាងដកហូតបាន៖
-ម៉ូតូចំនួន ៦គ្រឿង
-សម្ភារ:កែឆ្នៃ
-ជួសជុលម៉ូតូ ព្រមទាំងគ្រឿងបន្លាស់មួយចំនួនធំ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ រកបក្ខពួក និងទីកន្លែងដែលពួកគេស្នាក់នៅ ដើម្បីចាប់ខ្លួន ចាត់ការតាមនីតិវិធីច្បាប់ ៕