ភ្នំពេញ៖ ក្នុងឱកាសជួបសមាគមគ្រឹះស្ថាន ឧត្តមសិក្សា នៅ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានឯកភាពតាមសំណើរលោក ហេង វ៉ាន់ដាប្រធានសមាគម លើបញ្ហាអនុគ្រោះពន្ធ គឺបន្តអនុគ្រោះពន្ធចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣។ នេះបើតាមហ្វេសប៊ុកសម្តេចតេជោ។
ទាក់ទងទៅនឹងការពង្រីក វិសាលភាពបណ្ដុះបណ្ដាល គរុកោសល្យវិញ ក្នុងករណីនេះសម្តេចថា ត្រូវធ្វើតាមវិទ្យាស្ថាន ជាតិអប់រំបណ្ដុះបណ្ដាល គរុកោសល្យដែល មានស្រាប់។
ចំណុចពិសេសដែលបានលើកឡើង ក្នុងសំណើរ៨ ក្រៅពីសំណើដែលបានលើកឡើងដោយហេង វ៉ាន់ដា នោះគឺ ស្នើសុំអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាបើកវគ្គបណ្ដុះប ណ្ដាលជំនាញសុខាភិបាល គឺសាកលវិទ្យាល័យ អន្តរជាតិស្នើបើកសាខានៅខេត្តកំពត។ ករណីនេះ សម្ដេចតេជោមិនអនុញ្ញាត នោះទេ ព្រោះចំណុចនេះជាកង្វល់៕