ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានសម្តែងការរំភើប ដែលបានជួបអ្នកជំនាញទាំងអស់ ក្នុងការចាប់អ្នកប្រព្រឹត្ត ក្នុងរបបខ្មែរក្រហម មកទទួលទោស នៅក្រោមនីតិរដ្ឋ ។
នេះជាការលើកឡើង របស់លោក ក្នុងឱកាសទៅទស្សនា សាលាកាត់ក្តីខ្មែរក្រហម (ECCC) នៅដើមសប្តាហ៍នេះ។
ឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា “ខ្ញុំមានចិត្តរំភើប ដោយបានជួបអ្នកជំនាញ ជាច្រើន ដែលខិតខំធ្វើការ ទាំងអ្នកជំនាញកម្ពុជា ទាំងអ្នកជំនាញអន្តរជាតិ ដើម្បីចាប់ឲ្យអ្នកដែល ទទួលខុសត្រូវ ចំពោះអំពើយង់ឃ្នងទាំងនោះ ទទួលទោសនៅក្រោមនីតិរដ្ឋ” ។
បើតាមការផ្សព្វផ្សាយ របស់ទូតអាមេរិក តាំងពីឆ្នាំ ១៩៩៤ មក ជាមួយនឹងការអនុម័ត ដោយរដ្ឋសភា អាមេរិក នូវច្បាប់យុត្តិធម៌ទាក់ទង នឹងអំពើប្រល័យពូជសាសន៍ នៅកម្ពុជាអាមេរិក បានជួយដល់ ECCC និងការស្វែង រកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបវាលពិឃាដដ៏ខ្មៅងងឹត ៕