ព័ត៌មានជាតិ

អុធធូប សែនព្រេនរួច ទៅវត្តបាត់ ត្រូវភ្លើងឆេះផ្ទះ ខ្ទេចសល់ តែផេះ

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់និងកូន២នាក់ យំបោកខ្លួនស្ទើរគាំងដូងបេះស្លាប់ ដោយសារតែផ្ទះមួយខ្នងដែលខ្លួនខិតខំរកស៊ីទាំងម៉ែទាំង កូនស្ទើរអស់មួយជីវិត ត្រូវភ្លើងឆេះខ្ទេចអស់គ្មានសល់ នៅតែគ្រោងឆ្អឹងផ្ទះនៅ វេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្រោយរោងម៉ាស៊ីនព្រហូត ក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ស្ត្រីម្ចាស់ផ្ទះមានឈ្មោះ ធៀបបុប្ផា ស្រីអា៥៦ ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន២នាក់ ប្រុស១ ស្រី១ និងចៅម្នាក់រស់ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាង របស់ប្រជាពលរដ្ឋនៅជាប់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះម្ចាស់ផ្ទះបានអុចធូបកុងម៉ារួចម្នាស់ផ្ទះទៅវត្តព្រោះថ្ងៃនេះជាថ្ងៃសីល រួចធ្វើដំណើរទៅវត្តបាត់ទៅចំណែកកូនទាំង២នាក់ និងចៅ ក៏មិនបាននៅផ្ទះដែរលុះនៅម៉ោងជិត១០ព្រឹកប្រជាពលរដ្ឋបានឃើញភ្លើងឆេះចេញពីលើឡៅផ្ទះ ដោយសារផ្ទះនោះបិតរបងជុំវិញពិបាក ក្នុងការជួយពន្លត់ភ្លាមក៏មានរថយន្តពន្លត់អគ្គីសភ័យ របស់ស្នងការ២គ្រឿង និងរថយន្តពន្លត់អគ្គីសភ័យ របស់នគរបាលក្រុងសិរីសោភ័ណ១ចេញមកជួយ ពន្លត់ដឹកនាំដោយលោកវរៈសេនីយ៍ឯក ប៊ុន ផេង ស្នងការររង ផែនអាវុធជាតិផ្ទុះ និងអគ្គីភ័យ លោកវរះសេនីយ៍ ត្រី យ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ចុះមករួមគ្នាជួយពន្លត់យ៉ាងសរស្រាក់ សស្រាំអស់ទឹក៤រថយន្តទើបភ្លើងរលត់អស់ ជាស្ថាពរដោយមិនឆេះរាលដល់ផ្ទះអ្នកជិតខាង។

លោកវរៈសេនីយ៍ឯក ប៊ុនផេងបានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាតាមការសន្និដ្ឋារបស់សមត្ថកិច្ចភ្លើង ដែលឆេះផ្ទះនេះ មូលហេតុមាន២គឺ១ ឆេះដោយសារទុស្សេខ្សែភ្លើង ២ដោយសារភ្លើងធូបដែលម្ចាស់ផ្ទះដុតមុននិង ចេញទៅវត្ត។

ទ្រព្យសម្បត្តិដែល ខូចខាតរួមមាន ទ្រព្យសម្បតមួយចំនួន អស់លុយខ្មែរ៣៨លាន៥សែនរៀល និង៨៨០ដុល្លា ផ្ទះសល់តែគ្រោងឆ្អឹង សរុបមិនដឹងថាអស់ជាទឹកប្រាក់ ប៉ុន្មានដុល្លានោះទេ៕

ដោយ៖ វាសនា

To Top